Dejan Lovren របស់ហង្សក្រហមក្លាយជាគោលដៅរបស់ Roma

0

ក្រុម Roma បានដាក់រ៉ាដារបស់ខ្លួន ទៅកាន់ខ្សែការពារ Dejan Lovren របស់ក្រុមហង្សក្រហម Liverpool ដែលជាគោលដៅដ៏មានសក្តានុពល បើសិនពួកគេ មិនអាចរក្សាកីឡាករ Chris Smalling របស់ Man Utd បាន ។

Smalling បានចំណាយរដូវកាលខ្ចីជើងនៅ Stadio Olimpico ហើយ La Gazzetta dello Sport បានផ្សាយថាគាត់អាចនឹងត្រូវជំនួសដោយ Lovren នារដូវក្តៅនេះ។
បើតាមរបាយការណ៍ចុងក្រោយថា Dejan Lovren អាចនឹងមានតម្លៃពី ៤ ទៅ ៥លានអឺរ៉ូ ។