មកដល់ពេលនេះមានការចាប់ផ្តើមការយល់ឃើញផ្សេងៗគ្នាអំពីកីឡាករខ្សែការពារស្លាបឆ្នើមទាំងពីររបស់ជម្រើសជាតិអង់គ្លេសគឺកីឡាករ Wan Bisaka និងកីឡាករ Alexander Arnold ថាជាកីឡាករខ្សែការពារស្លាបល្អបំផុតលើលោក។
នៅសប្តាហ៍នេះវិរៈបុរសប្រេស៊ីលលោក Cafu បានធ្វើការលើកឡើងថាកីឡាករ Trent Alexander Arnold នឹងអាចក្លាយទៅជាម្ចាស់ពានរង្វាន់ Ballon d’Or នាពេលអនាគតប៉ុន្តែតាមការអះអាងរបស់លោក Gary Neville វិរៈបុរសរបស់ក្លឹបបិសាចក្រហម Man Unitedវិញបាននិយថា Wan Bissakaមានចំណុចល្អប្រសើរជាងនិងសាកសមជាតំណែងខ្សែការពារស្លាបល្អបំផុតលើលោក។
គួរបញ្ជាក់ដែរថាកាលពីជំនាន់ Cafu និង Neville នៅជាកីឡាករពួកគាត់ទាំងពីរគឺសុទ្ធតែលេងនៅក្នុងតំណែងជាកីឡាករខ្សែការពារស្លាបស្តាំនេះដូចគ្នាហើយក៏មានការលើកឡើងអំពីសមត្ថភាពរបស់ពួកគេទាំងពីរនេះផងដែរនៅជំនាន់នោះ៕
ប្រែសម្រួល៖Lee