PSG ប្រជែងយកខ្សែការពារខាងស្តាំរបស់ Ajax

0

ក្លិប Paris Saint-Germain នឹង​ចូលរួមប្រកួតប្រជែងជាមួយក្រុម Barcelona ដើម្បីដណ្តើមយកកីឡាក Sergiño Dest ក្រោយចាប់អារម្មណ៍រៀងៗខ្លួនទៅលើ ខ្សែការពារ​ខាងស្តាំវ័យក្មេងរបស់ Ajax ។
នាយកផ្នែកកីឡាករ លោក Leonardo កំពុង​ព្យាយាមកសាងក្រុម រដូវកាលក្រោយ ហើយ Thomas Meunier នឹងមិនចូលក្នុងផែនការ ដូច្នេះគាត់ចាំបាច់ត្រូវ​ការ អ្នកលេងក្នុងតំបន់ផ្នែកខាងស្តាំ ។
France Football បានឲ្យដឹងថា តាមការប៉ាន់ស្មាន PSG នឹងត្រូវចំណាយ ២០លានអឺរ៉ូ ហើយនឹងមិនជះឥទ្ធិពល​អាក្រក់ដល់ហិរញ្ញវត្ថុ សម្រាប់ក្លិបអ្នកមាននៅក្នុងប្រទេសបារាំងមួយនេះ នោះទេ ។
PSG ក៏បានចុះហត្ថលេខាយក Mauro Icardi រួចហើយក្នុងតម្លៃ ៦០ លានអឺរ៉ូហើយលោក Leonardo មានអារម្មណ៍ថា Dest ជាជម្រើសដ៏ល្អមួយក្នុងតម្លៃធូរថ្លៃ។
ក្លិប Barcelona បានចាប់អារម្មណណ៍រួចរាល់ហើយទៅលើកីឡាករ Sergiño Dest ដែលក្នុងនោះពួកគេអាចនឹងលក់ចេញ Nelson Semedo ដើម្បីយកថវិកាទិញកីឡាករ ដែលស្ថិតក្នុងតម្លៃគួររម្យខាងលើ៕