ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ក្រុងព្រះសីហនុ បានស្រាវជ្រាវចាប់ ឃាត់ខ្លួនជនសង្ស័យជា ជនជាតិចិននិងខ្មែរ០៤ នាក់ ក្នុងចំណោមបក្ខពួក ០៦ នាក់ ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស ( ប្លន់ ) ដែលចូលបន្លំ ខ្លួនធ្វើ ជា អ្នកមកទិញទំនិញ ឆ្លៀតពេលឱកាសល្អ ក្រុមជនសង្ស័យ បានយកស្ព្រៃ បាញ់ភ្នែក ជនរងគ្រោះ ព្រមទាំងវាយធ្វើ ទារុណកម្ម ហើយបានប្លន់យកប្រាក់និងសំភារមួយចំនួនរួចគេចខ្លួនបាត់អស់ ។ ហេតុការនេះ បានកើតឡើង នៅ ថ្ងៃ ទី ១០ ខែមីនា ឆ្នាំ ២០២០ កាលពីវេលា ម៉ោង២១និង៤៧នាទី នៅ ចំណុចហាងឈ្មោះ ជៀ ហុង ស្ថិតនៅ ក្នុងភូមិ ៦ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ
មន្ត្រីនគរបាល ក្រុងព្រះសីហនុបានឲ្យដឹងថា ៖ ក្រុមជនសង្ស័យ ០៤ នាក់ ក្នុងចំណោមបក្ខពួក ៦ នាក់ ដែលសមត្ថកិច្ចចាប់បាន នៅថ្ងៃ ទី ២៩ ខែឧសភា ឆ្នាំ ២០២០ វេលា ម៉ោង ២៣ និង ០០ នាទី នៅ ចំណុចផ្លូវអូរ ៣ ស្ថិតនៅ ភូមិ ៥ សង្កាត់ ៤ ក្រុង – ខេត្ត ព្រះ សីហ នុ រួម មាន ៖
១- ឈ្មោះ ជា លក្ខណៈ បញ្ញា ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ ( ចេះ ភាសារចិន ) មុខរបរមិនពិតប្រាកដ មានទីលំនៅ សង្កាត់ច្បា អំពៅ ២ ខណ្ឌច្បារអំពៅ ២ រាជធានី ភ្នំពេញ ។ ( ចារីដៃដល់ ប្លន់ ) ។
២- ឈ្មោះ YUE MING WEI ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិចិន មុខរបរ ឈ្មួញកណ្តាល កាន់លិខិតឆ្លងដែនលេខ ( គ្មាន ) មានទីលំនៅ ភូមិ ១ សង្កាត់ ៤ ក្រុង – ខេត្ត ព្រះ សីហ នុ ( ចារី ដៃដល់ ប្លន់ ) ។
៣- ឈ្មោះ LIU JIE ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងកាស៊ីណូ ហ៊ួយហ័រ កាន់លិខិតឆ្លងដែនលេខ ( គ្មាន ) មានទីលំនៅ ភូមិ ១ សង្កាត់ ៤ ក្រុង – ខេត្ត ព្រះ សីហនុ ( ប៉ុនប៉ង ចាប់ជំរិត ) ។
៤- ឈ្មោះ ZENG WEI XING ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ ( គ្មាន ) មានទីលំនៅ ភូមិ ១ សង្កាត់ ៤ ក្រុង – ខេត្ត ព្រះ សីហ នុ ( ប៉ុនប៉ង ចាប់ជំរិត ) ។
ចំណែកឯជនរងគ្រោះ ឈ្មោះ Zheng WenJin ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរអ្នកគ្រប់គ្រង មានទីលំនៅ ភូមិ ៦ សង្កាត់ ៤ ក្រុង – ខេត្ត ព្រះ សីហ នុ ។
វត្ថុតាងរួមមាន ៖ កាំបិតស្នៀត ១ ដើម , ស្នាប់ដៃ ១ , កូនសោរ ខ្នោះ ២, ទូរស័ព្ទដៃ ចំនួន ៤ គ្រឿង , រថយន្ត ១ គ្រឿង ម៉ាក TOYOTO PRIUS ពណ៌ទឹកប្រាក់ ពាក់ស្លា លេខ ភ្នំពេញ ២BF-២៧៤៩ ( ប្រើ ដីឥដ្ឋមកបិទ ស្លាកលេខ រថយន្ត ) ។
ចំពោះ ជនសង្ស័យនិងវត្ថុតាង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលខេត្តព្រះ សីហ នុ បានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ។
ចំណែកឯជនសង្ស័យ ០២ នាក់ ដែលបា រត់គេច សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមនីតិវិធី ៕