Pep Guardiola កំពុងប្រើវិធីបញ្ចុះបញ្ចូល ខ្សែបម្រើ Ismael Bennacer របស់ក្រុម AC Milan ឲ្យចូលរួមលេងជាមួយក្រុមមេឃខៀវរបស់លោក ។
ខ្សែបម្រើអាយុ ២២ឆ្នាំនេះជាផ្នែកមួយរបស់ក្រុម AC Milan នារដូវកាល 2019-20 ដោយលេងបាន ២៣ប្រកួតមុនលីកកំពូលអ៊ីតាលីត្រូវបានផ្អាក ។
យោងតាម RMC Sport បានចុះថា Guardiola បានព្យាយាមល្បួង Bennacer ឲ្យចូលរួមលេងជាមួយ Etihad ដែលជារឿងអាចធ្វើទៅរួច ។ ក្លិបធំនៅអង់គ្លេស បានព្យាយាម ចុះហត្ថលេខាលើកីឡាករអាល់ហ្សេរីកាលពី ៥ ឆ្នាំមុនប៉ុន្តែទីបំផុតបរាជ័យមួយបានកើតឡើង។ កីឡាករខាងលើត្រូវបានគេរាយការណ៍អាចនឹងមានតម្លៃ ៤៥លានផោន ។
បញ្ជាក់ផងដែរថា កីឡាករខាងលើធ្លាប់បានចូលរួមលេងនៅ កាំភ្លើងធំ Arsnela ក្នុងឆ្នាំ ២០១៥ ក្រោយចាកចេញពី Arles-Avignon ដែលជាលីកទី២ ក្នុងប្រទេសបារាំង ។ នៅក្នុងលីក អង់គ្លេសកាលនោះគាត់បង្ហាញខ្លួនតែមួយលើកឲ្យគត ៕