Arsenal នៅសប្តាហ៍នេះបានធ្វើការប្រកាសអះអាងថាខ្លួននឹងបន្តរក្សាទុកកីឡាករខ្សែប្រយុទ្ធ Aubameyang រហូតដល់ចុងបញ្ចប់នៃកុងត្រាបច្ចុប្បន្នប្រសិនបើក្លឹបមិនអាចទទួលបានសំណើរណាមួយតាមទៅនឹងអ្វីដែលចង់បានទេនោះ។
កីឡាកររូបនេះត្រូវបានគេដឹងថាបានឈានចូលមកដល់ឆ្នាំចុងក្រោយនៃកុងត្រាហើយ។ជាមួយនឹងប្រាក់កម្រៃ១៨ម៉ឺនផោនក្នុងមួយសប្តាហ៍ Aubameyang កំពុងក្លាយទៅជាគោលដៅដ៏ល្អមួយផងដែរសម្រាប់ក្លឹបធំនៅអ៊ឺរ៉ុបដោយសង្ឃឹមថានឹងអាចនាំយករូបគាត់ទៅពី Arsenal ដោយមិនមានតម្លៃខ្លួនឡើយ។
Arsenal គ្មានជម្រើសក្រៅតែពីបង្ខំចិត្តលក់កីឡាករឡើយជាជាងមិនបានអ្វីទាំងអស់ប៉ុន្តែបញ្ជាក់យ៉ាងច្បាស់ដែរថានឹងសុខចិត្តទុកកីឡាកររូបនេះបើគ្មានសំណើរណាហ៊ានឲ្យក្នុងតម្លៃ២០លានផោនទេនោះ៕
ប្រែសម្រួល៖Lee