ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យជាខ្ទេីយ ២នាក់ ក្រោយរំលោភសន្ថវ: និង ប្រទូស្ត កេរ្តិ៍ ភេទ លើក្មេងប្រុស២នាក់ កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០ ខណៈដែលជនរងគ្រោះកំពុងដើរតាមផ្លូវ ចំណុចមានសភាពស្ងាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កធ.ចថ អាយុ ១៥ឆ្នាំ និងឈ្មោះ ច.រតន អាយុ ១៤ឆ្នាំ ដើរពីក្រុងតាខ្មៅមកដល់ចំណុចស្រះចិញ្ចឹមត្រី នៅផ្លូវលំ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យ ឈ្មោះ កន រ៉ូរិនដូ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ តុបតែងរោងការ ស្នាក់នៅភូមិព្រែកអញ្ចាញ ឃុំព្រែកឫស្សី ក្រុង តាខ្មៅ ខេត្តកណ្តាល និងឈ្មោះ ហ៊ុន សុភ័ក្ត្រ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរតុបតែងរោងការ ស្នាក់នៅផ្ទះលេខA៤៣ ក្រុម២០ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបន្តថា ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរបានប្រាប់រឿងរ៉ាវដល់អាណាព្យាបាល ឲ្យដាក់ពាក្យបណ្ដឹង រហូតឈានដល់ការ ឃាត់ខ្លួនជនសង្ស័យតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕