យោងតាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថា Lautaro Martinez បានយល់ព្រមលើលក្ខណ្ឌផ្ទាល់ខ្លួន ជាមួយក្រុម Barcelona ជាមួយតម្លៃខ្លួនលេងប្រចាំសប្តាហ៍ ២៥០ ០០០ ផោន ប៉ុន្តែក្រុម Inter Milan មិនព្រមអោយគាត់ចាកចេញ ក្នុងប្រយោគដែលធ្លាប់ថ្លែងកន្លងមកថា តម្លៃខ្លួនមិនក្រោម ៨៩លានផោននោះទេ។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ទឹកដី Nou Camp កាលពីប៉ុន្មានខែមុនហើយត្រូវបានគេជឿជាក់ថាបានប្រាប់ Inter ថាគាត់ចង់ចូលរួមជាមួយ Barca នៅរដូវក្តៅនេះ។
ក្លិបយក្សអេស្បាញមួយនេះមើលឃើញថា Martinez ជាអ្នកជំនួសរយៈពេលវែងដ៏ល្អសម្រាប់លោក Luis Suarez ប៉ុន្តែត្រូវបានលោក Piero Ausilio នាយកកីឡា Inter ប្រាប់ថាគាត់នឹងត្រូវលក់ចេញប្រសិនបើពួកគេ ផ្តល់ ១០០ លានផោន។