តោខៀវ ត្រៀមប្រាក់ ១៥លានផោនយកអ្នកចាំទី Dortmund

0

ក្រុមតោខៀវបានត្រៀមទឹកប្រាក់ ១៥លានផោន ដើម្បីផ្លាស់ប្តូរ ក្នុងការយកអ្នកចាំទី Roman Burki របស់ក្រុមជើងខ្លាំង Borussia Dortmund  ។​

តារាបាល់ទាត់សញ្ជាតិស្វីសរូបនេះ កំពុងទន្ទឹងរងចាំ ដើម្បីជំនួសតំណែង Kepa Arrizabalaga នៅឯ Stamford Bridge ។ ហើយតោខៀវកំពុងធ្វើកិច្ចព្រមព្រៀងមួយ ក្នុងតម្លៃទាប ខណៈដែលអ្នកចាំទីរូបនោះ នៅសល់កុងត្រារយៈពេល ១ឆ្នាំទៀត ។

Burki  អាយុ ២៩ឆ្នាំ បានលេងច្រើនជាង ១៥០ប្រកួត សម្រាប់ក្រុម Bundesliga ហើយត្រៀមផ្លាស់ប្តូរទៅកាន់ លីកអង់គ្លេស ។ Kepa បានបរាជ័យក្នុងការបញ្ចុះបញ្ចូល Frank Lampard  ដែលអាច​ឈរក្នុងតំណែង​លេខ ១ ក្នុងនាមជា​អ្នកចាំទី​យូរអង្វែងរបស់តោខៀវ ។

Kepa គឺជាអ្នកចាំទីដែលថ្លៃជាងគេបំផុតនៅលើពិភពលោកក្នុងតម្លៃ ៧១.៤ លានផោនហើយការភ័យខ្លាចថាគាត់អាចនឹងត្រូវបានលក់ចេញ។ ទោះយ៉ាងណាប្រសិនបើ Chelsea អាចល្បួងយក Burki  បានក្នុងតម្លៃធូរថ្លៃ មែនពួកគេនឹង​ត្រៀម​បញ្ចេញកីឡាកររបស់ខ្លួន ដែលកំពុងស្ថិតក្នុងស្ថានភាពមិនស្ថិតស្ថេរ៕