Paul Pogba ត្រូវបានគេចុះផ្សាយថា បានកំពុងបើកភ្លើងខៀវ ដើម្បីចូលរួមលេងជាមួយ ក្រុម Paris Saint-Germain បន្ទាប់ពីក្រុមយក្សបារាំងនេះ បានព្យាយាមដេញ តាមចុះហត្ថលេខា។សារព័ត៌មាន Le10Sport បានចុះផ្សាយថា PSG កំពុងប្រមាញ់ចង់បានខ្សែបម្រើរបស់ក្រុមបិសាចក្រហម ខណៈដែលបម្រើសញ្ញាតិបារាំងនេះ កំពុងមានមន្ទិលសង្ស័យពីអនាគ ត្រូវលេងនៅលើទឹកដី អូត្រាហ្វត ។
បច្ចុប្បន្នកិច្ចសន្យារបស់ Pogba នឹងផុតកំណត់នៅឆ្នាំ ២០២១ ទោះបីមានជំរើសក្នុងការពន្យាវាសម្រាប់រដូវកាលថ្មីក៏ដោយ។
ជាមួយគ្នានេះដែរ ក្លិបអធិរាជស ត្រូវបានគេយល់ថា កំពុងនាំមុខគេ ក្នុងការប្រជែងយកការចុះហត្ថលេខា របស់ Pogba ។ ក្នុងនោះ Zinedine Zidane គឺជាអ្នកគាំទ្រដ៏ធំមួយលើ កីឡាករ ខាងលើ រហូតចង់ប្រើកីឡាករ ៤នាក់ជាថ្នូរដោះដូរ ក្នុងនោះមាន Martin Odegaard និង James Rodriguez ផងដែរ។