អរគុណធំៗ! មិត្តចិនប្រគល់សម្ភារពេទ្យ សម្រាប់ទប់ស្កាត់វីរុស COVID-19 ដល់ក្រសួងការពារជាតិកម្ពុជា ជាលើកទី៤

0

ភ្នំពេញ៖ នេះជាលើកទី៤ហើយ ដែលក្រសួងការពារជាតិ ប្រទេសចិន បានប្រគល់សម្ភារពេទ្យសម្រាប់ទប់ស្កាត់វីរុស COVID-19 ដល់ក្រសួងការពារ ជាតិកម្ពុជា។ ការប្រគល់លើកទី១ សម្ភារសម្រាប់ការពារ ទប់ស្កាត់វីរុស COVID-19 មានទម្ងន់ជាង ២តោន និងមានចំនួន១១មុខ ដែលមានតម្លៃប្រមាណ ១លានផងដែរ។

នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងការពារជាតិកម្ពុជា បន្តទទួលជំនួយជាសម្ភារពេទ្យ ដើម្បីការពារទប់ស្កាត់ និងបង្ការវីរុសកូវីដ១៩ មានចំនួន១២មុខ ពីក្រសួងការពារប្រទេសចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ពិធីប្រគល់ និងទទួលសម្ភារពេទ្យទប់ស្កាត់វីរុស COVID-19លើកទី៣ ដោយមានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ចំណែកភាគីចិន តំណាងដោយអនុពន្ធ័យោធាប្រចាំកម្ពុជា ។

សូមរំលឹកថា នាពេលកន្លងមកនៅ ពេលប្រទេសចិន ជួបការលំបាកដោយសារការរីករាលដាល ជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា បានជួយ ឧបត្ថម្ភជាសម្ភារៈ បរិក្ខារពេទ្យ និងគាំទ្រយ៉ាងពេញទំហឹងជូនដល់មិត្តចិន រហូតមកដល់ពេលនេះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅប្រទេសចិនទទួលលទ្ធផលគួរជាទីមោទនៈដូចនេះប្រទេសចិននឹងមកជួយដោះស្រាយ ជាមួយមិត្តកម្ពុជាវិញ តាមរយៈការជួយឧបត្ថម្ភ ជាសម្ភារពេទ្យក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ មួយចំនួនធំ និងបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រស៊ីវិល និងកងទ័ពមកជួយផងដែរ ៕