Calhanoglu ថា Zlatan មិនមែនជា​តារាបាល់ទាត់ថ្មីរបស់យើង​

0

កីឡាករ Hakan Calhanoglu បានលើកឡើងថា Zlatan Ibrahimovic មិនមែនជាកីឡាករថ្មីនោះទេ គាត់បានចូលរួមចំណែកយ៉ាងច្រើននៅ AC Milan ។​
Ibrahimovic អាយុ ៣៨ ឆ្នាំបានវិលត្រឡប់ទៅ AC Milan វិញនៅខែមករានិងរកបាន ៤ គ្រាប់ក្នុង ១០ ប្រកួតមុនពេលរដូវកាលត្រូវបានបញ្ឈប់ដោយសារជំងឺរាតត្បាត។ខ្សែប្រយុទ្ធរូបនេះកំពុងដោះស្រាយបញ្ហារបួសកំភួនជើងនៅមុនពេលយុទ្ធនាការ Serie A ចាប់ផ្តើមឡើងវិញខណៈអនាគតរបស់គាត់មិនច្បាស់។

ជាមួយគ្នានេះដែរ​មិត្តរួមក្រុមរបស់កីឡាករឆ្នើមខាងលើ គឺលោកCalhanoglu បានកោតសរសើរចំពោះ Zlatan Ibrahimovicយ៉ាងពេញទំហឹង ដែលបានឈ្នះពានរង្វាន់ Serie A និង Supercoppa Italiana អំឡុងពេលប្រកបអាជីពលើកដំបូងជាមួយក្លិប។
ថ្លែងប្រាប់ beIN SPORTS លោកបាននិយាយថា គាត់មិនមែនជាកីឡាករថ្មីរបស់ AC Milan គាត់គឺជាតារាពិភពលោកនិងជាកីឡាករដែលមានបទពិសោធខ្ពស់” ។
គាត់ជាតារាបាល់ទាត់របស់យើង។ គាត់បានចូលរួមចំណែកជាមួយយើង គ្រប់ផ្នែកទាំងអស់រួមទាំង​បទពិសោធន៍របស់គាត់ មហិច្ឆតាលេងហ្គេម ចិត្តគំនិត នឹង​ជួយយ៉ាងល្អនៅលើទីលាន៕