ភ្នំពេញ៖ មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន ដែលមានទីស្នាក់ការកណ្តាល នៅរាជធានីភ្នំពេញ បានប្រកាសអញ្ជើញពលរដ្ឋអាស៊ាន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកដាក់ពាក្យសុំប្រជែង យកតំណែងជានាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលនេះ ។
យោងតាមហ្វេសប៊ុក ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កាលបរិច្ឆេទផុតកំណត់ ទទួលពាក្យ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។


