ប្រកួតរបស់ Bundesliga កាលពីយប់មិញគេសង្កេតឃើញថាមានកីឡាករល្បីៗចំនួន៣រូបហើយដែលបានបង្ហាញការគាំទ្រដល់បាតុករប្រឆាំងនឹងការរើសអើពណ៍សំបុរដែលកំពុងកើតមានឡើងនៅក្នុងប្រទេសអាមេរិក។
កីឡាករដូចជា Marcus Thuram, Achraf Hakimi ព្រមទាំង Jadon Sancho សុទ្ធតែបានបង្ហាញការគាំទ្រក្រុមបាតុករដែលកំពុងបង្កបញ្ហាក្នុងទីក្រុងជាច្រើននៅអាមេរិក។បាតុកម្មដែលបាននឹងកំពុងរីករាលដាលនៅស្ទើរទូទាំងប្រទេសនោះបានកើតឡើងដោយសារការបាត់បង់ជីវិតរបស់បុរសស្បែកខ្មៅ George Floyd។
តាមពិតហេតុការណ៍បាតុកម្មដ៏ខ្លាំងក្លានៅអាមេរិកប៉ុន្មានថ្ងៃចុងក្រោយនេះមិនមែនដោយសារតែការស្លាប់របស់លោក Floyd ម្នាក់នោះទេប៉ុន្តែដោយសារការបាត់បង់ជីវិតរបស់បុរស្បែកខ្មៅម្នាក់ទៀតផងដែរដែលមានឈ្មោះថា Taylor កាលពីថ្ងៃទី២៨ខែកុម្ភៈនោះមកផងដែរ៕
ប្រែសម្រួល៖Lee