ខ្សែប្រយុទ្ធ Atalanta ម្នាក់ធ្វើឲ្យ Atletico Madrid ចាប់អារម្មណ៍​

0

Atletico Madrid បានកំណត់គោលដៅលើ Duvan Zapata ប៉ុន្តែ Atalanta ចង់បានយ៉ាងហោចណាស់ ៦០ លានផោនសម្រាប់ខ្សែប្រយុទ្ធកូឡុំប៊ី។
កីឡាករ​អាយុ ២៩ឆ្នាំនេះ មានបញ្ហាតិចតួច នៅរដូវកាលនេះ ប៉ុន្តែនៅតែអាចជួយរកគ្រាប់បាល់ ១២គ្រាប់ និងបញ្ចូនបាល់ផ្តាច់ទី ៧លើក ក្នុងការបង្ហាញខ្លួនលេង ១៩​លើក។
យោងតាម Sport Mediaset បានអោយដឹងថារឿងនេះបានធ្វើឱ្យ Atletico Madrid និង Diego Simeone កោតសរសើរ ចំពោះសមត្ថភាពកីឡាករខាងលើ ។​

សម្រាប់ Atalanta បានចំណាយថវិកា ២៦លានអឺរ៉ូ យក Duvan Zapata ពី Sampdoria ហើយអាចឈានដល់ ៦០លានអឺរ៉ូ បើសិនជាចាកចេញពី Bergamo រដូវកាលនេះ ។
Atalanta ​បានឈានដល់ វគ្គ​១៦ក្រុមចុងក្រោយនៃ Champions League​ ហើយបច្ចុប្បន្នកំពុងអង្គុយនៅលេខ ៤ នៅ Serie A ដូច្នេះមិនមានការប្រញាប់លក់នោះទេ ៕