ខ្សែការពារ​ក្លិបបង្កង ស្លាប់ទាំងវ័យក្មេង

0

ខ្សែការពារ Christian Mbulu របស់ក្លិប Morecambe ដែលជាលីកទី​២របស់អង់គ្លេស បានស្លាប់នៅរសៀលថ្ងៃអង្គារ ក្នុងអាយុ ២៣ឆ្នាំ​។
អតីតកីឡាករ ក្លិប Millwall បានចូលរួមលេង​ជាមួយក្លិបដែលមានឈ្មោះក្រៅហៅថា បង្កង កាលពីខែមករា ក្រោយចាកចេញពី Crewe Alexandra ។​

ក្លិប Morecambe បានចេញសេចក្តីថ្លែងការណ៍ថា Christian Mbulu បានក្លាយជាកីឡាករដ៏មានប្រជាប្រិយភាពរបស់ក្រុមនេះ។
ត្រឹមតែបង្ហាញខ្លួនលេងជូនក្លិប៣លើក នៅរដូវកាលនេះ ស្រាប់តែទទួលបានដំណឹងភ្ញាក់ផ្អើល នៃការ​ចែកឋានរបស់លោក។​
ការបាត់បង់កីឡាករនេះ បានធ្វើឲ្យក្លិបទទួលអារម្មណ៍ឈឺចាប់ ជាពិសេស​មនុស្ស​ដែលបានស្គាល់លោក នឹង​ធ្លាប់រីករាយជាមួយលោក ។

លោក Jim McMahon ប្រធាន Motherwell បានបន្ថែមថា“ យើងមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលបានដំណឹងនៃការស្លាប់របស់ Christian Mbulu ។ គាត់ជាយុវជនដែលមានភាព រួសរាយរាក់ទាក់ ជុំវិញ Fir Park ។ តែពេលនេះអ្វីដេលយើងធ្វើបានគឺចូលរួម​រំលែកទុក្ខ​ជាមួយគ្រួសារ​របស់គាត់ ក្នុងគ្រាលំបាកនេះ៕