ពលករខ្មែរលួចឆ្លងដែន ទៅថៃតាមមេខ្យល់ គឺជារលកថ្មី នៃការជួញដូរមនុស្ស

0

ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈ កម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរ មនុស្ស (គ.ជ.ប.ជ) បានថ្លែងថាពលករខ្មែរលួចឆ្លងដែនចូលទៅប្រទេសថៃ តាមរយៈមេខ្យល់គឺជារលកថ្មី នៃការជួញដូរមនុស្ស។

ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ របស់ គ.ជ.ប.ជ នា ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ លោកស្រី ជូ ប៊ុនអេងមានប្រសាសន៍ថា «នេះជារលកថ្មី នៃអំពើជួញដូរមនុស្សឆ្លងដែន ដែលនាងខ្ញុំ ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស សូមអំពាវនាវទៅដល់ ក្រុមការងារទាំងអស់ ជាពិសេសថ្នាក់ក្រោមជាតិ បង្កើនការយកចិត្តទុក ដាក់និងអនុវត្តជាមួយរាជរដ្ឋាភិបាល» ៕