Mbappe ថា ហង្សក្រហមដូចជា​ម៉ាស៊ីនមួយ 

0

កំពូលតារាឆ្នើមរបស់ក្លិប Paris Saint-Germain បានសារភាពថាគាត់មានការចាប់អារម្មណ៍ចំពោះទម្រង់លេងរបស់ហង្សក្រហមនៅ Premier League និងបានសរសើរដល់ Klopp ជាមួយនឹងភាពជោគជ័យរបស់ពួកគេ។

ក្រុមហង្សក្រហម Liverpool ទើបតែចាញ់មួយប្រកួតពេញមួយរដូវកាល ហើយឈរនៅលេខរៀងទី​១ ដោយលើសពិន្ទុ ២៥ ពីក្រុមមេឃខៀវ មុនបាល់ទាត់ត្រូវបានផ្អាក ដោយសារកូវីដ ១៩ ។Mbappe ដែលហង្សក្រហមបានតាមដានកាលពីឆ្នាំ ២០១៧  ហើយកំពុងមានទំនាក់ទំនងយ៉ាងខ្លាំងផ្លាស់ទៅកាន់ទឹកដី Anfield ក្នុងប៉ុន្មានឆ្នាំថ្មីៗ ។​

Mbappe បានប្រាប់ Mirror ថា រដូវកាលនេះហង្សក្រហម​Liverpoo ជាម៉ាស៊ីនមួយនៅក្នុងក្របខណ្ឌ អង់គ្លេស  ដោយពួកគេមើលទៅធ្វើឲ្យឈ្នះយ៉ាងងាយស្រួល ប៉ុន្តែមើលទៅ មិនងាយស្រួលទេ។

Mbappe ដែលទើបតែមានអាយុ ២១ ឆ្នាំគឺជាខ្សែប្រយុទ្ធដ៏គួរឱ្យខ្លាចបំផុតម្នាក់នៅក្នុងពិភពបាល់ទាត់អ៊ឺរ៉ុប។ កីឡាករសញ្ជាតិបារាំងរូបនេះរកបាន ៩០ គ្រាប់ក្នុង ១២០ ប្រកួតសម្រាប់ PSG ចាប់តាំងពីផ្លាស់ពី Monaco ក្នុងឆ្នាំ ២០១៧ ៕