FC Barcelona គឺជាក្លឹបមួយក្នុងចំណោមក្លឹបដែលកំពុងតាមដានយ៉ាងដិតដល់ចំពោះកីឡាករវ័យក្មេងមានទេពកោសល្យ Lazar Samardzic របស់ Hertha Berlin ដែលមានអាយុ ១៨ ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងនៅ Bundesliga នាចុងសប្តាហ៍នេះ។
Per Sky Sports បានចុះផ្សាយថា មានក្លិបធំៗ ចង់បានខ្សែបម្រើរូបនេះចង់ ដោយក្នុងនោះមាន Milan, Atletico, Juve និង Barcelona ។
ក្រុម AC Milan បានព្យាយាមចុះហត្ថលេខាជាមួយ Lazar Samardzic កាលពីខែមករា ប៉ុន្តែមិនឈានដល់កិច្ចព្រមព្រៀងឡើយ។ ថ្វីបើមានរបួសជង្គង់ធ្ងន់ធ្ងរ ក្នុងឆ្នាំ ២០១៨ ដែលធ្វើឲ្យ កីឡាករវ័យក្មេងនេះចាកឆ្ងាយពីទីលាន កន្លះឆ្នាំ ហើយក៏បានជាសះស្បើយឆាប់រហ័ស ដោយមានសុខភាពល្អ និងបច្ចេកទេសលេងយ៉ាងល្អ។
អំឡុងពេលបង្ហាញខ្លួនលេងឲ្យក្រុម U17 របស់ Hertha Berlin គាត់រកបាន ៤០គ្រាប់ និងជាអ្នកទាត់បាល់ហ្វ្រីហ្គិតល្អឥតខ្ជោះផងដែរ៕