Rafa Benitez កំពុងសម្លឹងឱកាសវិលមកកាន់ទឹកដី សារិកាព្រៃ Newcastle ក្នុងករណី ក្លិបនេះទទួលបានការកាន់កាប់ថ្មី ពីម្ចាស់ក្លិបថ្មី ខណៈដែលក៏ចង់បាន John Stones និង Ross Barkley ជាគោលដៅ យកមកលេងផងដែរ។
ក្លិបដែលមានតម្លៃ ៣០០លានផោន ត្រូវបាន រាជទាយាទ របស់ អារ៉ាប៊ីសាអូឌីត កំពុងចរចាយកពីលោក Mike Ashley ដោយកំពុងរុញច្រានមួយសប្តាហ៍ពេញនេះ ដើម្បីចេញជា រូបរាង ខណៈដែលកំពុងសង្ស័យពីអនាគតរបស់គ្រូបង្វឹក Steve Bruce ផងដែរ។
Rafa Benitez បច្ចុប្បន្នកំពុង ដឹកនាំក្លិប Dalian Professional ក្នុងប្រទេសចិន ដោយកំពុងមានចំណាប់អារម្មណ៍ចង់វិលមកកាន់ St. James Park ។ នេះបើយោងតាម Telegraph ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ជាឥស្សរជនដ៏ពិសេស ដែលធ្លាប់គ្រប់គ្រងក្លិបសារិការព្រៃ អំឡុងពេលដែលគាត់ទទួលបន្ទុក រយៈពេល ៣ឆ្នាំ មុនកុងត្រាបស់គាត់ផុតកុងត្រា។
នៅទីនេះ Rafa Benitez នឹងមានឧបសគ្គ ជាមួយ Mauricio Pochettino ជាបេក្ខភាពដ៏សំខាន់ ដែលត្រូវបានគេទាក់ទងយកមកគ្រប់គ្រង។
ក្នុងករណីបើ Rafa Benitez មកគ្រប់គ្រងក្លិបសារិការព្រៃ មែន គាត់នឹងអាចពាំនាំយក Stones ដែលធ្លាប់បានល្បួងតាំងពីឆ្នាំ ២០១៦ អំឡុងគាត់នៅគ្រប់អធិរាជស ។Ross Barkley ក៏ជាគោលដៅបន្ទាប់របស់គាត់ដែរ ខណៈដែលកីឡាករនេះ កំពុងស្ថិតក្នុងការប្រជែង ជាមួយ Ruben Loftus-Cheek ។
David Moyes អ្នកគ្រប់គ្រងរបស់ West Ham ក៏កំពុងសម្លឹងចង់បាន Barkley ដូចគ្នានៅរដូវកាលក្តៅនេះ៕