Camavinga អាចនឹងក្លាយជា​អ្នកជំនួសតំណែង Casemiro យ៉ាងល្អ​

0

Eduardo Camavinga ដែលបច្ចុប្បន្នអាយុ ១៧ឆ្នាំ ប៉ុន្តែក្លាយជា​ខ្សែបម្រើកណ្តាលដ៏គួរ​ឲ្យចាប់អារម្មណ៍បំផុត របស់ Rennes ហើយក៏កំពុងក្លាយជាគោលចង់បានរបស់ អធិរាជស Real Madrid ផងដែរ​។

របាយការណ៍ចុងក្រោយបានចុះផ្សាយថា Eduardo Camavinga អាចនឹងទៅ Bernabeu  ដែលក្លាយជាជម្រើស​ដើម្បីជំនួសតំណែង Casemiro  ដោយត្រូវលេង​ក្នុងរយៈពេលដ៏យូរ ។

Driblab ដែលជាអ្នកជំនាញវិភាគ និងធ្វើស្ថិតិ បានលើកឡើងថា  Camavinga ជាអ្នកលេងបម្រើប្រយុទ្ធ និង​ជា​បម្រើការពារដ៏ល្អផងដែរ  ហើយមើលទៅ​វាសមស្របចំពោះតំបន់ដែលគាត់ លេងខាងមុខតំបន់ការពារ​។

Camavinga ពិតជាមានស្ថិតិល្អ ជាង Casemiro  តែកីឡាករប្រេស៊ីលពិតជាមាន​សមត្ថភាពក្នុងការលេង ដោយមិនស្ទាក់ស្ទើរ ។នៅទីនេះ បើនិយាយពីតំបន់វាយប្រហារ  Casemiro ក៏មានចំនួនល្អប្រសើរផងដែរ​។

សរុបសេចក្ដីមកវាច្បាស់ណាស់ថា Eduardo Camavinga បានក្លាយជាកីឡាករដ៏ល្អម្នាក់ ដែលអាចលេងទាំងតំបន់ការពារ​ និងបម្រើ  ។ គាត់មានតួរលេខ​ប្រហាក់ប្រហែលទៅនឹង Casemiro  ៕