Van Persie លើកឡើងពី Van Gaal, Wenger តែថា Ferguson ជាកំពូលគ្រូបង្វឹក

0

Robin van Persie បានលើកឡើងពីចំណុចល្អរៀងៗខ្លួនរវាងលោក Louis van Gaal និងលោក Sir Alex Ferguson ជាគ្រូបង្វឹកដែលរូបលោកមិនធ្លាប់បានជួបពីមុនមក ។
Van Persie ជាកីឡាករម្នាក់ដែលធ្លាប់លេងក្រោមការដឹកនាំរបស់លោក Van Gaal, Ferguson និង Arsene Wenger និងជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ ជូនជម្រើសជាតិហុល្លង់ ​។​

អតីតខ្សែប្រយុទ្ធរូបនេះ​បានជួយឲ្យបិសាចក្រហមឈ្នះពាន ក្រោយចាកចេញពីក្លិប កាំភ្លើងធំនៅឆ្នាំ ២០១២ តែកីឡាកររូបនេះបានខកចិត្តយ៉ាងខ្លាំង នៅពេលដែលលោក Ferguson បានប្រកាសចូលនិវត្តន៍ ។​

Van Persie បានលើកឡើងថា Sir Alex Ferguson ពិតជា​អស្ចារ្យណាស់ គាត់តែងតែធ្វើឲ្យក្រុមទាំងមូលរីករាយ និងផ្តោត​អារម្មណ៍ទៅលើការប្រកួត​។
លោកថា សម្រាប់ Wenger ជាគ្រូបង្វឹកដែលសង្កត់ធ្ងន់ទៅលើចំណុចវិជ្ជមានទាំងអស់ ហើយមើលវែងឆ្ងាយទៅផ្លូវខាងមុខ ។
Van Gaal ជា​គ្រូបង្វឹកពូកែ ដែលអ្នកមិនអាចប្រកែកបាន ។ ខ្ញុំមានអ្នកគ្រប់គ្រង​មានចំណុចខ្លាំង​រៀងខ្លួន ។ ប៉ុន្តែ​Ferguson ពិតជា​កំពូលអ្នកដឹកនាំ​ ៕​