លោក Flavio Donizete អតីតខ្សែការពារសៅប៉ូឡូបានលាតត្រដាងពីទំហំនៃការញៀនកូកាអ៊ីនដែលនាំឱ្យលោកលក់នូវមេដាយពិភពលោកដែលមានតម្លៃបំផុតរបស់លោកក្នុងគោលបំណងដើម្បីរកប្រាក់សម្រាប់ទម្លាប់មិនអាចខ្វះបាន។
កីឡាកររូបនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងឆ្នាំ ២០០៥ នៅ Sao Paulo ដោយជួយឲ្យក្លិបលើកពាន Paulista State Championship និង Copa Libertadores មុនពួកគេយកជ័យជម្នះលើក្រុម ហង្សក្រហម ក្នុងការដណ្តើមពាន Club World Cup នោះ។
រំលឹកជាមួយមេដាយ និងពាន ត្រូវបានលះបង់ ដើម្បីបំពេញ នូវអារម្មណ៍ញៀន ដោយបំផ្លាញនូវអាជីពដ៏ជោគជ័យ ក្នុងជីវិត។
លោកបានថ្លែងប្រាប់ Globoesporte ថា ខ្ញុំបានលក់វាដើម្បីទិញថ្នា ខ្ញុំបានលក់វាក្នុងតម្លៃ ៧០០០ រ៉ៃ ដែលស្មើ ៣៥០០ ដុល្លារអាម៉េរិក ។ នៅពេលដែលលុយដល់ដៃបានពីការលក់មេដាយនោះ ខ្ញុំ បានយកលុយស្ទើរតែទាំងអស់ ទៅជក់ថ្នាំ ។ ដោយមុនដំបូងខ្ញុំ យក ១០០០ រ៉ៃ ទិញកូកាអ៊ីន ដោយប្រើរយៈពេល ២ថ្ងៃ ដោយកាន់តែមានលុយ ខ្ញុំកាន់តែចង់បានថ្នាំ ។
ខ្ញុំស្គាល់កូកាអ៊ីន ខ្ញុំបានបាត់បង់អ្វីៗគ្រប់យ៉ាង នៅពេលដែលចាប់ផ្តើមខ្ញុំជាអ្នកប្រើល្មមៗ រហូតដល់កូកាអ៊ីនកាន់តែសំខាន់ ក្នុងជីវិត ខ្ញុំក៏ចាប់ផ្តើមបាត់បង់អ្វីៗ ដែលខ្ញុំមាន ។ លុយដែលបានមក ខ្ញុំសន្សំទិញថ្នាំ ។ លោកថា ពេលព្រឹក ពេលរសៀល លោកមិនប្រើទេ តែពេលល្ងាច បានលោកប្រើកូកាអ៊ីន។
លោកថា លោកបានបាត់បង់ទ្រព្យសម្បត្តិទាំងអស់ លើកលែងតែប្រពន្ធ និងកូន នៅជាមួយលោកដល់សព្វថ្ងៃ ។
ឥលូវនេះ ខ្សែការពារកណ្តាល Flavio Donizete អាយុ ៣៦ឆ្នាំ ដោយពេលនេះ ឈប់លេងកូកាអ៊ីន ដោយធ្វើការជាអ្នកថែសួន នៅ Americana ក្នុងរដ្ឋសៅប៉ូឡូ ៕