នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បញ្ជាក់ថា La Liga រដូវកាល ២០១៩/២០ អាចចាប់ផ្តើមឡើងវិញចាប់ពីថ្ងៃទី ៨ ខែមិថុនា។
ក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងនៅរសៀលថ្ងៃទី ២៣ ខែឧសភា ថា អ្វីដែលអាក្រក់បំផុតវានៅពីក្រោយយើង បន្ទាប់ពីការស្លាប់កូវីដ១៩ ហើយករណីថ្មី បានធ្លាក់ចុះ ក្នុងសប្តាហ៍ថ្មីៗនេះ ។
លោក Pedro Sanchez បញ្ជាក់ថា La Liga អាចនឹងចាប់ផ្តើមវិញនៅថ្ងៃទី៨ ខែមិថុនា បាល់ទាត់នឹងវិលជុំ ជាមួយនឹងលក្ខខណ្ឌសុខភាពនិងសុវត្ថិភាពចាំបាច់ទាំងអស់។
ក្នុងនោះលោកក៏បានប្រកាសថា ចំណុចព្រំដែន នឹងបើកឲ្យដំណើរការវិញ ដើម្បីទទួលភ្ញៀវទេសចរណ៍ ពីខែកក្កដា តទៅ ។
សម្រាប់ ក្របខ័ណ្ឌ Serie A នឹងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី ១៣ ឬ ២០ ខែមិថុនា ផងដែរ ៕