Pochettino រីករាយដែល Jose មកជំនួសតំណែងលោក ខណៈសុបិនចង់ជំនួសតំណែងគ្រូបង្វឹកព័រទុហ្កាល

0

អតីតគ្រូបង្វឹករបស់ Spurs លោក Mauricio Pochettino បាននិយាយថាគាត់ពិតជាសប្បាយរីករាយណាស់ ដែល Mourinho ជំនួសតំណែងគាត់ ហើយបាននិយាយបែបកំប្លែងថា លោកតែងតែគិតថា អាចជំនួសតំណែង​របស់ Mourinho តែមិនស្ថិតក្នុងមធ្យោបាយផ្សេងឡើយ។​
លោក Pochettino ត្រូវបាន Spurs បណ្តេញចេញកាលពីខែវិច្ឆិកាខណៈដែលក្លិបនេះឈរនៅលេខ ១៤ ក្នុង Premier League នៅពេលនោះ។

តំណែងនេះ​ត្រូវបាន ជំនួសដោយលោក Mourinho ដោយលោកបានជួយឲ្យ Spurs ឈរនៅលេខរៀងទី​៨ មុនពេលដែលលីកកំពូលអង់គ្លេ​សត្រូវបានផ្អាកនាខែមីនា ដោយសារកូវីដ ១៩ ។​
លោក Pochettino និង Mourinho បានរាប់អានគ្នា​តាំងពីនៅអេស្ប៉ាញ ដោយពេលនោះគាត់ធ្វើការនៅ Real Madrid ខណៈដែលខ្ញុំធ្វើការនៅ ក្លិប Espanyol ។

អំឡុងពេលនោះ Pochettino ត្រូវបានផ្សារភ្ជាប់មកជំនួសតំណែង Mourinho នៅ Real Madrid តែ អតីតគ្រូបង្វឹករបស់ Spurs បានធ្វើការច្រានចោល ដោយលើកឡើងថា កូនៗរបស់ខ្ញុំគេងនៅ Espanyol រាល់យប់ ដូច្នេះវាពិបាកណាស់សម្រាប់ខ្ញុំ ក្នុងការគិតផ្លាស់ប្តូរក្លិប។​
Mourinho ក៏ធ្លាប់បានផ្ញើអំណោយជូនលោក Pochettino អំឡុងពេលនៅអេស្ប៉ាញ ដោយពេលនោះ Jose បានផ្ញើស្រាក្រហម និង អាវក្លិបអធិរាជសចំនួនពីរ ។
លោក Pochettino ថា យើងបានរក្សាទំនាក់ទំនងល្អតាំងពីពេលនោះមកហើយខ្ញុំពិតជារីករាយណាស់ដែលគាត់នៅ Tottenham ជំនួសខ្ញុំ។

Pochettino បានបន្ថែមទៀតថា“ ខ្ញុំតែងតែគិតថាខ្ញុំនឹងជំនួសគាត់។ គាត់នៅ Real Madrid ។ ខ្ញុំនិយាយថា ‘ប្រហែលជាថ្ងៃណាមួយខ្ញុំអាចមកជំនួសអ្នកនៅឯ Real Madrid” ប៉ុន្តែមើលថាតើជីវិតមានដំណើរការយ៉ាងដូចម្តេច? តែផ្ទុយទៅវិញ​ គាត់បានមកជំនួសកន្លែងខ្ញុំនៅ Tottenham ។ មិនគួរឱ្យជឿមែនទេ?”