ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៥នាក់បានស្លាប់ និងរបួសធ្ងន់ ១០នាក់ (ស្រី៣នាក់) ស្រាល៩នាក់(ស្រី៣នាក់) ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង នៅទូទាំងប្រទេសថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ ឧសភា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ២៤នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៩លើក ៕