យ៉ាងសំបើម! រឹបអូសថ្នាំញៀនជិត ៤គីឡូក្រាម ក្នុងប្រតិបត្តិការ ៣គោលដៅផ្សេងគ្នា

0

ភ្នំពេញ៖ លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំង ជំនាញបើកការស្រាវជ្រាវ និងឈានទៅបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តកំពង់ស្ពឺ ៣គោលដៅផ្សេងគ្នា ជាលទ្ធផលឃាត់ខ្លួនជនពាក់ព័ន្ធ ២នាក់ និងដកហូតថ្នាំញៀនជិត ៤ គីឡូក្រាម ។

យោងតាមអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា គោលដៅទាំង៣កន្លែង ដែលកម្លាំងចុះបង្ក្រាបរួមមាន៖

គោល​គោលដៅ​ទី​១៖ នៅវេលា​ម៉ោង​១៦.៣០​នាទី ថ្ងៃទី​១៨ ខែ​០៥ ឆ្នាំ​២០២០ កម្លាំង​ជំនាញ ការិយាល័យ​ (​ក​៤)​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោកនាយ​ករង ឃឹ​ង សារ៉ាត់ មានការ​សម្របសម្រួល ​ដោយ​លោក​ព្រះរាជអាជ្ញារង អ៊ូ ផាត និង​មានការ​ចូលរួម​ផងដែរ​ ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត បង្ក្រាប​នៅ​ណុ​ច​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​ចំបក់ ឃុំ​វ​ល្ល័​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​ជា​លទ្ធផល ៖ ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​: -​ឈ្មោះ ហេង សុថា​និ​ត ភេទ​ប្រុស កើត​ឆ្នាំ​១៩៩២ ជនជាតិ ខ្មែរ ។ វត្ថ​តាង​ចាប់​យកបាន​: -​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​៤១១.៥៦​ក្រាម ។​

​គោលដៅ​ទី​២៖ នៅវេលា​ម៉ោង​១៧.១០​នាទី ថ្ងៃទី​២០ ខែ​០៥ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិត​ក្នុងភូមិ បូរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​ជា​លទ្ធផល៖ ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ សេង ជែ​ម​ជី​មី ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៦ ជនជាតិ ខ្មែរ​។ វត្ថ​តាង​ចាប់​យកបាន​: -​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​៣២៦៧.០៦​ក្រាម​, -​អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់​១៧.៥០​ក្រាម​, -​ឧបករណ៍​គាប​ថង់​ថ្នាំញៀន​១​គ្រឿង​និង​ថង់​ច្រកថ្នាំ​មួយចំនួន​។​

​គោលដៅ​ទី​៣៖ នៅ​ថ្ងៃទី​២២ /០៥/២០២០ បន្ត​ស្រាវជ្រាវ បាន​ចាប់យក​វត្ថុតាង បន្ថែម ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ២៥១.៦៨​ក្រាម​ទៀត ។​

សរុប​ទាំងបី​គោលដៅ៖​ឃាត់​មនុស្ស ២​នាក់​គ្រឿងញៀន សរុប ៣,៥៣៦.២៤​ក្រាម :១-​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់ ៣,៥១៨.៧៤​ក្រាម , -​អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់ ១៧.៥០​ក្រាម​, -​ឧបករណ៍​គាប​ថង់​ថ្នាំញៀន​១​គ្រឿង​និង​ថង់​ច្រកថ្នាំ​មួយចំនួន​, -​ស្លាក​លេខ​រថយន្ត​២​បន្ទះ ។​

បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង ​គ្រឿងញៀន​កសាង​សំណុំរឿង​ អនុវត្តតាម​នីតិវិធី ៕