Roberto Carlos រំ​លឹ​ក​គ្រា​ដែ​ល​គា​ត់​ស្ទើ​រ​តែ​ចុះ​ហ​ត្ថ​លេ​ខា​ម​ក​លេ​ង​ជា​មួ​យ​នឹ​ង Chelsea

0

គ្រប់គ្នាប្រហែលជាបានស្គាល់ហើយ កំពូលកីឡាករខ្សែការពារជំនាញស៊ុតបាល់ពីចំងាយ Roberto Carlos អតីតកីឡាកររបស់ក្លឹប Real Madrid និងជាសមាជិករបស់ជម្រើសជាតិប្រេស៊ីលផង។

នៅសប្តាហ៍នេះកីឡាកររូបនេះ បានធ្វើការរំលឹកគ្រាមួយកាលពី ១១ឆ្នាំមុនដែលលោកបានជួយក្លឹប Real Madrid លើកពាន La Liga ដល់ទៅ៤ដង និងពានរង្វាន់ Champion League ដល់ទៅ៣ដង។ប៉ុន្តែអ្វីដែលគាត់បានលើកឡើងគួរឲ្យចងចាំមួយដែរនោះគឺថា កាលពីឆ្នាំ២០០៧ នៅពេលដែលគាត់ស្ទើរតែចុះកុងត្រា ផ្ទេរទៅលេងជាមួយនឹង Chelsea និង Fenerbahce។

គ្រានោះលោកមានបំណងចង់ទៅលេង Stamford Bridge ប៉ុន្តែកុងត្រាបានបរាជ័យនៅនាទីចុងក្រោយ ហើយគាត់ក៏ចុះកុងត្រាលេងជាមួយនឹងក្លឹបតួកគី Fenerbahce ជំនួសវិញទៅ។ Carlos បានបញ្ជាក់ទៀតថា គាត់បានធ្វើដំណើរទៅដល់ទីក្រុងប៉ារី ដើម្បជួបជាមួយនឹងប្រធានក្លឹប Chelsea លោក Roman Abramovich៕

ប្រែសម្រួល៖Lee