Chelsea អ​នុ​ញ្ញា​តិ​ឲ្យ K​a​n​t​e​ អ​វ​ត្ត​មា​ន​ហ្វឹ​ក​ហា​ត់

0

កាលពីថ្ងៃពុធម្សិលមិញនេះ ក្លឹបជាច្រើននៅអង់គ្លេសរួមទាំងតោខៀវ Chelsea ផងត្រូវបានគេជឿជាកថា ចាប់ផ្តើមធ្វើការហ្វឹកហាត់ឡើងវិញហើយ ប៉ុន្តែអ្វីដែលយើងអាចមើលឃើញនោះគឺថាកីឡាករខ្សែបម្រើឆ្នើម N’Golo Kante មិនមានវត្តមានក្នុងការហ្វឹកហាត់ជាមួយនឹងសមាជិកក្រុមផ្សេងទៀតឡើយ។

The Sun ជឿជាក់ថាកីឡាកររូបនេះបានបញ្ជាក់ប្រាប់ក្លឹបថា ខ្លួនមានការព្រួយបារម្ភអំពីកូវីដ១៩ ហើយជាការឆ្លើយតបក្លឹបបានទទួលយកសំណើរនេះ និងអនុញ្ញាតិឲ្យកីឡាករមាឌតូចរូបនេះផងដែរ។ តាមពិត Kante បានធ្វើដំណើរមកហ្វឹកហាត់បានមួយថ្ងៃដំបូងជាមួយនឹងក្លឹប កាលពីថ្ងៃអង្គារ ហើយថែមទាំងបានធ្វើតេស្ត ឃើញអវិជ្ជមានផង។

ប៉ុន្តែកាលពីថ្ងៃពុធម្សិលមិញនេះ សារព័ត៌មានជាច្រើនបានចេញផ្សាយថា កីឡាករនិងបុគ្គលដែលធ្វើការនៅ Premier Leauge យ៉ាងហោចណាស់៦នាក់ មានផ្ទូកកូវីដ១៩ រួមមានទាំងកីឡាកររបស់ Watford ផងនិងគ្រូជំនួយរបស់ Burnleyផង៕

ប្រែសម្រួល៖Lee