តោខៀ​វ​ នាំមុខក្លិបធំៗប្រជែងយកខ្សែការពារ​វ័យក្មេងដែលគេធៀបដូច Virgil van Dijk

0

ក្លិបតោខៀវ​កំពុង សស្រាក់សស្រាំ ក្នុងការប្រយុទ្ធប្រជែង យកកីឡាករវ័យក្មេង សញ្ជាតិហុល្លង់  ដែលកំពុងលេងនៅក្នុងក្លិប Bacelona ។​នេះបើយោងតាមដេលីម៉េល។

ខ្សែការកណ្តាលអាយុ ១៨ឆ្នាំ  Xavier Mbuyamba    ជា​កីឡាករ​ឆ្នើមវ័យក្មេង ដោយត្រូវបានគេធៀប ជាមួយ ខ្សែការពារ Virgil van Dijk ។​គាត់បានចូលរួមលេង​ជាមួយ Barcelona ក្រោយផ្លាស់ពីMVV Maastricht នារដូវកាលមុន តែភ្នាក់ងាររបស់គាត់ កំពុងស្វះស្វែងរកក្រុមកំពូលៗ ដើម្បីបន្តអភិវឌ្ឍអាជីពកីឡាករ វ័យក្មេងរូបនេះ​។

លោក Carlos Barros ភ្នាក់ងារកីឡាករខាងលើ  បានប្រាប់ Voetbal International ថា ស្ទើរតែគ្រប់ក្លឹបធំ ៗ ទាំងអស់នៅអឺរ៉ុបបានសួរអំពី Xavier ។Real Madrid ក៏នៅទីនោះដែរពួកគេមានការយកចិត្តទុកដាក់ចំពោះប្រព័ន្ធយុវជនរបស់ពួកគេប៉ុន្តែនោះប្រាកដជាការផ្លាស់ប្តូរដ៏រសើបមួយ។

ក្លឹប Juventus និង Inter ចាប់អារម្មណ៍ដូចជាក្លឹបកំពូល ៗ មកពីអាឡឺម៉ង់និងអង់គ្លេស។  លោកថា តោខៀវជាក្លិបនាំមុខគេ វាជាការពិតណាស់ យើងបានពិភក្សា​ជាមួយគ្នា កាលពីឆ្នាំមុន៕

កីឡាករ Xavier Mbuyamba