Ivan Rakitic បានបង្ហើបឲ្យដឹងថា រូបលោកមានបំណងចង់ចាកចេញពី Barcelona នឹងធ្វើការផ្លាស់ប្តូរដ៏ធំមួយ បន្ទាប់ពីខកចិត្ត នៅ Nou Camp ។
កុងត្រារបស់ខ្សែបម្រើរូបនេះ នឹងផុតកំណត់ នៅចុងបញ្ចប់ រដូវកាលនេះ ហើយក្លិប ក៏បានត្រៀមទឹកប្រាក់ ដោយបាត់បង់រូបគាត់ ដោយគ្មានបានអ្វីមកវិញនៅឆ្នាំក្រោយ។
Rakitic ទទួលបានការចាប់អារម្មណ៍ពី Atletico Madrid, Napoli, Villarreal, Juventus និង Sevilla ហើយរូបលោកក៏បានសរសើរពី អង់គ្លេសផងដែរ។
ក្លិបធំពីរនៅអង់គ្លេសមាន Manchester United និង Tottenham ក៏ចង់បានកីឡាករអាយុ ៣២ឆ្នាំរូបនេះផងដែរ ដែលបានឈ្នះពានចំនួន ១៣ ចាប់តាំងពីការមកដល់របស់លោក នៅឆ្នាំ ២០១៤ ជាមួយក្លិបអ្នកមានបុណ្យ។
ថ្វីបើជោគជ័យ តែ Rakitic ថារូបលោកនៅតែចង់ចាកចេញ បន្ទាប់ពីមិនដឹងច្បាស់ពីអនាគតក្នុងផែនការលេងរបស់ក្លិប។
លោក Rakitic បានប្រាប់ស្ថានីយ៍វិទ្យុអេស្បាញនៅយប់ថ្ងៃច័ន្ទថា ”នៅពេលដែលភាគីចុះហត្ថលេខាលើកិច្ចសន្យាវាគឺជាគំនិតនៃការបំពេញវា” ។ “ ជាមួយនឹងគំនិតដែលខ្ញុំចង់លេងប៉ុន្តែខ្ញុំក៏ស្ងប់ចិត្តដែរ។
លោកថា លោកពិតជាពេញចិត្តណាស់ នៅពេលដែលមាននរណាម្នាក់ នៅក្លិបចេញមកនិយាយថា Rakitic នៅបន្តជាមួយក្លិប ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាម។
លោកបន្តថា Bartomeu មិនបានប្រាប់ខ្ញុំអ្វីទាំងអស់។ ប្រហែលជាថ្ងៃនេះគាត់កំពុងស្តាប់យើងហើយថ្ងៃស្អែកគាត់នឹងហៅខ្ញុំ។ខ្ញុំមិនដែលបិទទ្វារដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំមួយ (នៅក្នុងអាជីពរបស់ខ្ញុំទេ) ។
បញ្ជាក់ផងដែរថា Rakitic ក៏បានបង្ហើបថា អាចនឹងទៅកាន់ក្លិបចាស់វិញ Sevilla ដែលជាជម្រើសមួយដ៏ល្អ៕