Courtois ៖ ក្លិប Real Madrid ត្រៀម​ប្រកួតដណ្តើមពានរួចរាល់​ 

0

អ្នកចាំទីអធិរាជស លោក Thibaut Courtois បានទទួចថា ក្លិប Real Madrid នៅតែស្ថិតក្នុងការប្រកួតប្រជែងដណ្តើមពាន  ។ នេះបើតាមការចុះផ្សាយរបស់ ដេលីម៉េល ។​

ក្លិបនៅអេស្ប៉ាញបានទទួលភ្លើងខៀវ ក្នុងការចាប់ផ្តើម ហ្វឹកហាត់ នៅសប្តាហ៍នេះ ក្រោយខកខាន លេង​ពីរខែកន្លងមក ដោយសារតែកូវីដ​១៩ បានវាយលុក ដែលធ្វើឲ្យបាល់ទាត់ បានផ្អាក នៅទូទាំងអឺរ៉ុប ។​

អ្នកចាំទីខាងលើបានប្រាប់ Real Madrid TV ថា អ្នករាល់គ្នាកំពុងទន្ទឹង​រងចាំការចាប់ផ្តើមប្រកួតលីក La Liga ឡើងវិញ ហើយយើងកំពុងព្យាយាមប្រជែងយកពាន ។​

តាមរយៈវីដេអូបង្ហាញនៅលើធ្វីតទ័រ លោកថា លោកមិនអាច​ទន្ទឹងរងចាំបានទេ ក្នុងការចាប់ផ្តើម ហ្វឹកហាត់ បន្ទាប់អាកខានពីរខែមកនេះ  ។ លោកថា អ្នកចាំទីហាក់មានសំណាង​ល្អ ជាងគេ ក៏ព្រោះបានហ្វឹកហាត់ដោយផ្ទាល់ជាមួយ គ្រូបង្វឹក  ។ តែសប្តាហ៍នេះ អាចនឹងឲ្យមានការហ្វឹកហាត់ជាលក្ខណៈក្រុមតូចៗ ។​

បញ្ជាក់ផងដែរថា ក្លិបអធិរាជស បច្ចុប្បន្នមានពិន្ទុ ៥៦  ខណៈ Barcelona មាន ៥៨ពិន្ទុ ក្នុងចំណោម ២៧ ប្រកួត​ដូចគ្នា ៕