រដ្ឋមន្ត្រីផ្នែកកីឡារបស់អ៊ីតាលី កំណត់ថ្ងៃបន្តលេងលីក​អ៊ីតាលី​

0

រដ្ឋមន្ត្រីផ្នែកកីឡា លោក Vincenzo Spadafora បានសម្រេច​ឲ្យលីកកំពូលរបស់អ៊ីតាលី មកវិញ នៅថ្ងៃទី ២៨ ខែឧសភា ។
សប្តាហ៍មុន សេចក្តីប្រកាស​បានឲ្យដឹងថា បើក​ឲ្យក្លិបនៅលីកអ៊ីតាលី មកហ្វឹកហាត់វិញ នៅសប្តាហ៍នេះ ប៉ុន្តែព្រឹត្តិការណ៍ប្រកួត អាចនឹងអូសបន្លាយដល់ថ្ងៃទី ១៥ ខែមិថុនា​ វិញ ។​

លោក នាយករដ្ឋមន្ត្រី Giuseppe Conte បានចេញសេចក្តីប្រកាសមិនឲ្យមានព្រឹត្តិការណ៍ប្រកួតណាមួយរហូតដល់ថ្ងៃទី ១៤ ខែមិថុនា នោះទេ។

ថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះ លោក Spadafora បាននិយាយថា នៅថ្ងៃទី​២៨ ខែមិថុនា យើងនឹងកំណត់កាលបរិច្ឆេទ ដ៏មានសុវត្ថិភាពបំផុត ឲ្យលីកអ៊ីតាលីវិលមកវិញ ។​ លោកថា រដូវកាលនេះត្រូវតែបញ្ចប់ ជាមួយដំណោះស្រាយដ៏ល្អបំផុត ៕​