ភ្នំពេញ៖ លែងពិបាកប្ដូរទំហំរូប ម្ដងមួយៗ ទៀតហើយ នៅថ្ងៃនេះនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានលើកយកបច្ចេកទេសប្តូរទំហំ (Resize) បណ្តុំរូបភាពជាច្រើនក្នុងពេលតែមួយ ដោយប្រើប្រាស់កម្មវិធី ដែលមានស្រាប់នៅក្នុង ប្រព័ន្ធប្រតិបត្តិការរបស់ Windows 10 ។
លោកអ្នកអាចសាកល្បង ប្រើប្រាស់វិធីសាស្ត្រ ដូចខាងក្រោម៖
– ចូលទៅកាន់ទីតាំងផ្ទុកបណ្តុំរូបភាព ចុចជ្រើសរើសរូបភាពទាំងអស់ ឬប្រើប្រាស់ក្តាចុច Ctrl + A
– ចុច Right-click ហើយជ្រើសរើសយកពាក្យ Send to -> Mail recipient
– នៅពេលលោតផ្ទាំង Attach Files សូមជ្រើសរើសយកទំហំ ដែលលោកអ្នកចង់ប្តូរ (ឧទាហរណ៍៖ ទំហំ 640 x 480) បន្ទាប់មកចុចជ្រើសយក Attach
– រូបភាពនឹងបង្ហាញក្នុងកម្មវិធី Mail -> ជ្រើសរើសរូបភាពទាំងអស់ Select All -> Right-click -> Save As ដើម្បីរក្សាទុករូបភាព នៅទីតាំងក្នុងកុំព្យូទ័ររបស់អ្នក ៕