CR7 ចូលហ្វឹកហាត់វិញហើយ ក្រោយទន្ទឹងរងចាំយ៉ាងយូរ 

0

ការ​ទន្ទឹងរងចាំរបស់ Cristiano Ronaldo  បានដល់ទីបញ្ចប់ហើយ ដោយគាត់អាចចូលរួមហ្វឹកហាត់ នៅ Continassa របស់ Juventus ដោយបានបង្ហាញខ្លួនហ្វឹកហាត់ជាមួយមិត្តរួមក្រុម នាថ្ងៃអង្គារ សប្តាហ៍នេះ។

តារាបាល់ទាត់របស់ព័រទុហ្កាល បានចំណាយ ក្នុងការចាក់សោរ ខ្លួនឯង ដាក់នៅដាច់ដោយឡែក អំឡុងពេលដែលមានបញ្ហាជំងឺរាតល្បាត ផ្លូវដង្ហើមកូវីដ ១៩ នៅ  Madeira ក្នុងប្រទេសកំណើត។ អំឡុងពេលនោះគាត់បានរួមរស់យ៉ាងសប្បាយជាមួយ មិត្តស្រី និងកូនៗរបស់គាត់។

CR7 ​បាន​វិ​ល​ត្រ​ឡ​ប់ម​ក​ទី​ក្រុ​ង​ទូរី​ន​វិ​ញ​នៅ​ដើ​ម​ខែឧ​ស​ភា​ហើ​យ​ត​ម្រូវ​ឱ្យ​ចំ​ណា​យ​ពេ​ល​នៅ​ផ្ទះចំ​នួ​ន​ ​១​៤​​ថ្ងៃ​ក្នុ​ង​ភា​ពឯ​កោ​ដោ​យ​ខ្លួ​ន​ឯ​ង​យោង​តា​ម​ច្បា​ប់​រ​បស់​រ​ដ្ឋា​ភិ​បា​ល​សម្រា​ប់​កា​រ​ម​ក​ដ​​ល់នៃជន​អន្តរជាតិ។

នៅសប្តាហ៍មុន ក្លិបទាំងអស់នៅអ៊ីតាលី បានប្រកាស​ឲ្យចូលហ្វឹកហាត់វិញ នាថ្ងៃទី ១៨ ខែឧសភា តែក្រោយមកពន្យាដល់ថ្ងៃទី ១៥ ខែមិថុនា វិញ៕