ក្លិបជើងខ្លាំងរបស់អាល្លឹម៉ង់ Bayern Munich នឹងផ្តល់ជូនលេខអាវពិសេស ដល់កីឡាករ Leroy Sane នៅពេលដែលពួកគេកំពុងខ្វះខាតក្នុងតំបន់ខ្សែបម្រើស្លាប។
ក្លិបយក្សនៅ Bundesliga បានកោតសរសើរចំពោះកីឡាករ ខ្សែបម្រើស្លាបរូបនេះយូរមកហើយ ដោយព្យាយាមទាក់ទងយក ប៉ុន្តែទោះបីជាបញ្ចុះបញ្ជូលយ៉ាងណា នាពេលកន្លងមក ក៏នៅតែមិនអាចទៅរួច។
ពេលនេះវិញ Bayern Munich បានព្យាយាមយកលេខអាវពិសេស ដែលកីឡាករ Philippe Coutinho ពាក់ គឺលេខ ១០ ដោយបង្វែរជូនទៅកាន់ Leroy Sane វិញ ក្នុងករណីគាត់ មកលេខនៅលើទឹកដីអាល្លឹម៉ង់។
អាវលេខ ១០ ជាអាវលេខពិសេស ដែលធ្លាប់បានពាក់ដោយកីឡាករល្បីៗ មានដូចជា Brian Laudrup, Lothar Mathaus និងពេលថ្មីៗ Arjen Robben ដែលធ្វើឲ្យក្លិបស្ថិតក្នុងរជ្ជ កាលដ៏រុងរឿងក្នុងប៉ុន្មានទសវត្សថ្មីៗនេះ។
Sane តែងតែពាក់អាវលេខ ១៩ ចាប់តាំងពីគាត់បានក្លាយជាកីឡាករបាល់ទាត់ជាន់ខ្ពស់សម្រាប់ក្រុម Schalke ក៏ដូចជាក្រុម Manchester City និងក្រុមជម្រើសជាតិអាល្លឺម៉ង់។
ការផ្តល់ជូននេះ ជារឿងថ្មីបំផុត ហើយកីឡាករអាយុ ២៤ឆ្នាំនេះឈានដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យា ដែលកំពុងរួមរស់ជាមួយក្លិបមេឃខៀវ។
របាយការណ៍ចុងក្រោយវិញ បានឲ្យដឹងថាមេឃខៀវនឹងព្រម ឲ្យកីឡាករអាល្លឹម៉ង់នេះចេញ ក៏ព្រោះតែមិនចង់ឲ្យគាត់ដើរចេញទាំងគ្មានតម្លៃខ្លួនក្នុងការផ្ទេរចេញ ។
បញ្ជាក់ផងដែរថា កីឡាករខាងលើ មិនបានចុះហត្ថលេខាបន្តជាមួយក្លិបនោះទេ ក្រោយខកខានលេងជាច្រើន ជាមួយក្លិប ទាំងនេះ ត្រូវបានគេយល់ឃើញថា គាត់មានបំណង បង្ខំ ឲ្យមានការផ្លាស់ប្តូរចេញ៕