ត​ម្លើ​ង​រ​នាំ​ង​កា​រ​ពា​រ​ ក្នុ​ង​រ​ថ​យ​ន្ត​​តា​ក់​ស៊ី ដើ​ម្បី​កា​រ​ពា​រ​ កា​រ​រី​ក​រា​ល​ដា​ល​ នៃ​វី​រុ​ស​កូ​វី​ដ​១​៩

0

ក្រុមហ៊ុន ComfortDelGro របស់ប្រទេសសិង្ហបុរី បាននិយាយនៅថ្ងៃពុធនេះ (២០ ឧសភា) ថាខ្លួននឹងរៀបចំតម្លើង រនាំងប្លាស្ទិកចំនួន ៤០០ សម្រាប់រថយន្តតាក់ស៊ីក្នុងទីក្រុងសាំងហ្គាពួរ ដើម្បីជាការសាកល្បងមួយ ដែលមានគោលបំណងកាត់បន្ថយ ការរីករាលដាលនៃវីរុសកូវី១៩។

រនាំងប្រភេទថ្មីនេះ ត្រូវបានគេដាក់ឈ្មោះថា V-shield ដែលវាហ៊ុំព័ទ្ធកៅអីរបស់អ្នកបើកបរទាំងស្រុង ហើយវាត្រូបានផលិតឡើងដោយប្លាស្ទិកម្យ៉ាងដែលមានលក្ខណៈស្វិតវាយមិនបែក ព្រមទាំងមានលទ្ធភាព ការពារសុវត្ថិភាពអ្នកបើកបរ ពីអំពើហឹង្សាផ្សេងៗផងដែរ។

ការតម្លើងរនាំងការពារនេះ នឹងចាប់ផ្តើមតម្លើងលើរថយន្តតាក់ស៊ីចំនួន ៥០ជារៀងរាល់សប្តាហ៍ ហើយការតម្លើងនេះ នឹងបន្តពង្រីកលើរថយន្តតាក់ស៊ីផ្សេងទៀត ប្រសិនបើការសាកល្បងនេះទទួលបានជោគជ័យ៕