Son Heung-min តារាឆ្នើមរបស់ Spurs បានវិលត្រលប់មកហ្វឹកហាត់វិញហយ បន្ទាប់ពី បំពេញកាតព្វកិច្ចយោធា នៅឯប្រទេសកំណើត កូរ៉េខាងត្បូង។
កីឡាករអាយុ ២៧ឆ្នាំ រូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ អំឡុងពេលដែលហ្វឹកហាត់គាត់ក៏ធ្វើបានយ៉ាងល្អ ដោយទទួលបាន ជាអ្នកកំពូលទាំង ៥ ក្នុងការហែលឆ្លង កាតព្វកិច្ចរយៈពេលខ្លីបម្រើជាតិ។
ចាប់តាំងពីពេលនោះមក គាត់់បានវិលត្រលប់មកទីក្រុងឡុងដ៍ ភាគខាងជើង ហើយបានចូលរួមហ្វឹកហាត់វិញ ជាមួយការប្រកួតដែលសេសសល់ ក្របខណ្ឌលីកកំពូលអង់គ្លេស។
ទន្ទឹមជាមួយគ្នានេះដែរ ក្រោយការវិលត្រលប់ពីស្រុកកំណើត Son មិនចាំបាច់ញែកខ្លួនឯង ដូចកីឡាករដទៃឡើយ ដោយគាត់ធ្វើតេស្ត មិនរកឃើញអ្វីពាក់ព័ន្ធកូវីដ១៩ នោះទេ ដោយធ្វើតាមគោលនយោយបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។
បញ្ជាក់ផងដែរថា របាយការណ៍ចុងក្រោយបានបញ្ជាក់ថា កីឡាករ ៦នាក់ និង បុគ្គលិកបម្រើការងារតាមក្លិប មានបញ្ហាវិជ្ជមានកូវីដ ១៩ ក្នុងចំណោម ការធ្វើតេស្ត ៧៤៨ នាក់ នៅទូទាំង លីក៕