នៅថ្ងៃនេះកីឡាករខ្សែប្រយុទ្ធវ័យក្មេង Callum Hudson Odoi ត្រូវបានគេមើលឃើញថា អាចត្រឡប់មកចូលរួមហ្វឹកហាត់វិញហើយ ជាមួយនឹងក្លឹបតោខៀវ Chelsea ទោះបីជាត្រូវបានប៉ូលីសចាប់ខ្លួន និងកំពុងរងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទក្តី។
ខ្សែប្រយុទ្ធរូបនេះត្រូវបានគេធ្វើតេស្ត មុននឹងត្រឡប់ចូលមកហ្វឹកហាត់វិញផងដែរ ខណៈដែលក្លឹបកំពុងត្រៀមខ្លួន ត្រឡប់មករកការប្រកួតវិញឲ្យទាន់ខែក្រោយនេះ។កីឡាករវ័យ១៩ឆ្នាំរូបនេះ ត្រូវបានគេបារម្ភថានឹងអាចចម្លងវិរុសកូវីដ១៩ ដោយសារតែបានចំណាយពេលកាលពីចុងសប្តាហ៍ ជួបមនុស្សជាច្រើនរួមទាំងមេធាវី និងប៉ូលីសផង។
គួរបញ្ជាក់ថាកាលពីថ្ងៃសៅរ៍ ក្រុមប៉ូលីសបានបើកប្រតិបត្តិការចូលទៅដល់ផ្ទះរបស់ Odoi ក្រោយទទួលបានពាក្យបណ្តឹង ពីសំណាក់អតីតមិត្តស្រី និងរងការចោទប្រកាន់ច្រើនករណីពាក់ព័ន្ធនឹងបទរំលោភបំពានផ្លូវភេទ៕
ប្រែសម្រួល៖Lee