ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពី កម្រៃសេវាសាធារណៈនៃការប្តូរ និងពន្យារបណ្ណបើកបរយានយន្តដើម្បីឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរ និងអ្នកប្រើប្រាស់ យាយន្តទាំងអស់គ្នាបានដឹង។
តម្លៃសេវាសាធារណៈនៃការប្តូរ និងពន្យារបណ្ណបើកបរយានយន្ត រួមមានដូចខាងក្រោម៖
-រថយន្ត ៣០.០០០៛
-ទោចក្រយានយន្ត ២០.០០០៛
:::ទីតាំង និងពេលវេលាធ្វើការ៖
-មណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ (ចន្ទ-អាទិត្យ ម៉ោង០៩:០០ព្រឹក – ០៨:០០យប់)
-មណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន២ (ចន្ទ-អាទិត្យ ម៉ោង០៩:០០ព្រឹក – ១០:០០យប់)
-អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត។
:::ឯកសារ៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ករណីនៅ AEON 1&2)
៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់ករណីនៅ AEON 1&2)
៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។