តា​រា​ល្បី​ៗ​នៅ​អ​ង់​គ្លេ​ស​ចា​ប់​ផ្តើ​ម​ទិ​ញ​ឆ្កែ​ជំ​នា​ញ​កា​រ​ពា​រ​ផ្ទះ​ត​ម្លៃ​១​៥​០​០​០​ផោ​ន

0

នៅថ្ងៃនេះគេសង្កេតឃើញថាតារាល្បីៗ ដែលកំពុងលេងឲ្យលីគកំពូលអង់គ្លេស បានចាប់ផ្តើមនាំគ្នាភ័យខ្លាច និងស្វែងរកវិធីការពារខ្លួន ក្រោយហេតុការណ៍ចោរចូលប្លន់ដល់ក្នុងផ្ទះរបស់កីឡាករ Dele Alli និងយកបានទ្រព្យសម្បត្តិជាច្រើន ព្រមទាំងនាឡិកាដៃដែលមានតម្លៃរហូតទៅដល់ ៣៥ម៉ឺនផោន។

កីឡាករដូចជា Aaron Wan Bissaka ដែលកំពុងលេងឲ្យក្លឹបបិសាចក្រហម Man United ជាដើមបានចាប់ផ្តើម ទំនាក់ទំនងទៅកាន់ក្រុមហ៊ុនសន្តិសុខមួយចំនួន ដើម្បីស្វែងរកវិធីការពារសុវត្ថិភាព ខណៈដែលមិត្តរួមក្លឹបកីឡាករ Jesse Lingard វិញបានថតរូបជាមួយនឹងសត្វឆ្កែ ដែលមានប្រភពមកពីអង្គភាព Chaperone K9 នៅក្នុងផ្ទះរបស់គាត់។

វាត្រូបានស្គាល់ថាជាប្រភេទសត្វឆ្កែការពារសុវត្ថិភាពក្នុងផ្ទះ ដែលជាកូនកាត់ពូជ Shepherd របស់អាល្លឺម៉ង់ និងប៊ែលហ្ស៊ិក ដែលមានតម្លៃ ១៥០០០ផោន៕

ប្រែសម្រួល៖Lee