ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៣នាក់ (ស្រី១នាក់) បានស្លាប់ និងរបួសធ្ងន់៥នាក់ (ស្រី១នាក់) ស្រាល២នាក់(ស្រី១នាក់) ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ឧសភា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន៣នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ៧លើក ៕