L​e​w​a​n​d​o​w​s​k​i ជ​ម្រុ​ញ​ឲ្យ B​a​y​e​r​n M​u​n​i​c​h ទិ​ញ L​e​r​o​y S​a​n​e​ឲ្យ​បា​ន

0

កីឡាករខ្សែប្រយុទ្ធ Robert Lewansowski នៅថ្ងៃនេះបានបង្ហាញពីអារម្មណ៍សង្ឃឹមថា កីឡាករខ្សែប្រយុទ្ធស្លាបដែលកំពុងលេងឲ្យក្លឹប Man City នឹងអាចផ្ទេរមកចូលរួមក្លឹប Bayern Munich ជាមួយគ្នានៅរដូវកាលក្រោយ។

យោងតាមសារព័ត៌មានរបស់អាល្លឺម៉ង់កីឡាករ Sane ផ្ទាល់ខ្លួនក៏ធ្លាប់បានប្រាប់ត្រង់ៗ ទៅកាន់គ្រូបង្វឹកក្លឹបលោក Pep Guardiola ដែរថាគាត់ចង់ចាកចេញពីអង់គ្លេស ហើយផ្ទេរទៅលេងជាមួយនឹង Bayern Munich ខណៈដែលព័ត៌មានផ្សេងទៀត បានបញ្ជាក់ថាក្លឹបទាំងពីរក៏ចាប់ផ្តើមពិភាក្សាគ្នាផងដែរ។

កីឡាករ Lewandowski វិញបានលើកឡើងបែបជម្រុញឲ្យក្លឹប Bayern Munich ថាវាគឺជារឿងដ៏ល្អបំផុតបើក្លឹបពិតជាអាចចុះកុងត្រា នាំយកកីឡាករខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ មករួមក្លឹបមែននោះ។
គួរបញ្ជាក់ថាដោយសារកូវីដ១៩ លីគកំពូលអាល្លឺម៉ង់បានផ្អាកអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ប៉ុន្តែចុងក្រោយនេះការសម្រេចចិត្តចុងក្រោយ បានបញ្ជាក់ថាពួកគេនឹងវិលត្រឡប់វិញ នៅថ្ងៃសុក្រស្អែកនេះហើយ៕

ប្រែសម្រួល៖Lee