អ​តី​ត​កី​ឡា​ករ​ក្លឹ​ប A​r​s​e​n​a​l ជំ​នា​ញ​ខា​ង​រ​បួ​ស ពី​រ​រូ​ប​នៅ​តែ​មា​ន​ត​ម្លៃ​ថ្លៃ​គួ​រ​ឲ្យ​ភ្ញា​ក់​ផ្អើ​ល

0

អតីតកីឡាករ២រូបរបស់ក្លឹបកាំភ្លើងធំ Arsenal ចំនួន២រូបដែលកន្លងមកត្រូវបានគេស្គាល់ថា ជាកីឡាករជំនាញខាងរបួសគឺ Danny Welbeck និង Jack Wilshere បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលដែលពួកគេទាំងពីរមានឈ្មោះ នៅក្នុងបញ្ជីកីឡាករវ័យក្មេងសំបូរលុយ Young Sport Rich នៅក្នុងកាសែត Sunday Times។

កីឡាករទាំងពីររូបនេះត្រូវបានកាសែតនេះបញ្ជាក់ថា បច្ចុប្បន្នកំពុងមានតម្លៃខ្លួនប្រមាណជា ១៨លានផោន ដូចគ្នាបើទោះបីជាបានលេងត្រឹមតែ ៤៤៨នាទីប៉ុណ្ណោះ សរុបចូលគ្នារវាងកីឡាករទាំងពីរ ដែលបានបង្ហាញខ្លួនលេងឲ្យក្លឹបរបស់ពួកគេនៅរដូវកាលនេះ។

Welbeck វ័យ២៩ឆ្នាំរបួសសៃជើងបន្ទាប់ប្រកួតបាន២នាទីប៉ះនឹង Spurs កាលពីដើមរដូវកាល ហើយបង្ហាញខ្លួនបានតែ មួយប្រកួតប៉ុណ្ណោះរដូវកាលនេះ។ Wilsher វ័យ២៨ឆ្នាំចាប់តាំងតែពីផ្ទេរពី Arsenal មកនៅមិនទាន់អាច បង្ហាញខ្លួនឲ្យក្លឹបថ្មីរបស់គាត់ West Ham បានឡើយដោយសាររបួសគ្រលៀន៕

ប្រែសម្រួល៖Lee