ក្លឹបអាល្លឺម៉ង់ Borussia Monchenglabach ត្រូវបានគេជឿជាក់ថា កំពុងត្រៀមផែនការគួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីធ្វើឲ្យកីឡាដ្ឋានប្រកួតមានសភាពស្ងប់ស្ងាត់ពេក តាមរយៈការព្រីនរូបមុខមាត់ពិតៗ របស់អ្នកគាំទ្រប្រមាណជា ១២០០០នៅលើផ្ទាំងក្រដាស ទំហំប៉ុនមនុស្សមែនទែន។
Monchengladbach ត្រូវបានកាសែតអង់គ្លេស The Sun ចេញផ្សាយថានឹងចាក់បំពេញកីឡាដ្ឋាន Park arena ដែលអាចផ្ទុកមនុស្សទស្សនាដល់ទៅ ៥៤០០០កន្លែងនោះជាមួយនឹងរូបព្រីនរបស់អ្នកគាំទ្ររបស់ខ្លន ដែលបានផ្ញើមកឲ្យក្លឹបពីផ្ទះរបស់ពួកគេ។
វាគឺជាយុទ្ធនាការមួយរបស់ក្លឹបដែលមានឈ្មោះថា Stay at home, be in the stands ដែលអនុញ្ញាតិឲ្យអ្នកគាំទ្រចំណាយលុយត្រឹមតែ១៧ផោន ក្នុងរួបរបស់ពួកគេមួយផ្ទាំងដាក់នៅលើកៅអីទស្សនា របស់កីឡាដ្ឋាន ហើយលុយដែលប្រមូលបាននឹងយកទៅប្រើប្រាស់ សម្រាប់កម្មវិធីមនុស្សធម៍ជំនួសវិញ៕
ប្រែសម្រួល៖Lee