ថ្ងៃទី១៣ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឃាត់យានយន្តល្មើសច្បាប់ជាង ១ពាន់គ្រឿង យកមកពិន័យតាមច្បាប់

0

ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០២០ នៃការ​រឹត​បន្ដឹង​ច្បាប់ ​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ទូ​ទាំង​ប្រទេស​ សមត្ថកិច្ចឃាត់​យានយន្ត​ល្មើសច្បាប់ចំនួន​​ ១.១៤៦គ្រឿង​ ​ស្មើនឹង​​ ១.១៤៦ករណី​ យកមកពិន័យ​តាមច្បាប់ ដែលមានចែងក្នុង​អនុក្រឹត្យ​លេខ​៣៩​ ។​

តាម​របាយការណ៍​ពី ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​យានយន្ដ​ទាំង ​​១.១៤៦គ្រឿង​នេះ​ មាន​ម៉ូតូ​ចំនួន ​៧៤៦​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង​ ៧៤៦ករណី​ និង​រថយន្ដ​ ចំនួន ៤០០គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង​ ៤០០ករណី​ ។​

ក្នុងនោះអំពើល្មើសភាគច្រើន បើកបរម៉ូតូអត់មួកសុវត្ថិភាព  ដោយឡែកសម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន មិនពាក់ខ្សែក្រវ៉ាត់, ផ្ទុកទំនិញលើស, និងករណី ផ្សេងៗជាច្រើនទៀត ។

សូមបញ្ជាក់ថា ​ក្នុង​រយៈពេល ​១៣​ថ្ងៃ​ នៃ​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មាន​យានយន្ត​ចំនួន​ ២២.០៤២​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង ​២២.០៤២ករណី​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ ។​ ក្នុង​ចំណោម​យានយន្ដ​ទាំង ២២.០៤២គ្រឿង​នេះ​ មាន​ម៉ូតូ​ចំនួន​ ១៦.១៣៤​គ្រឿង​ ល្មើសច្បាប់​ស្មើនឹង ១៦.៨៧៤ករណី​ និង​រថយន្ដ​ ចំនួន ​៥.៩០៨​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង ​៥.៩៤៦ករណី​ ។​ ​ក្នុង​នោះ​អំពើ​ល្មើស​ភាគច្រើន​ អត់​មួក​សុវត្ថិភាព​,​ អត់​កញ្ចក់​ និង​ជិះ​ប​ញ្ជ្រា​ស​ ។​ ដោយឡែក​ សម្រាប់​អ្នក​បើករថយន្ដ​ អំពើ​ល្មើស​រួម​មាន​ មិនពាក់ខ្សែក្រវ៉ាត់, និងផ្ទុកទំនិញលើស, ភ្លើង ។

​របាយការណ៍​ដដែល ​បាន​វាយតម្លៃថា ​រយៈពេល ​១៣​ថ្ងៃនេះ​​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ។​ អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ យ៉ាង​ល្អ​ប្រសើរ​រយៈពេល​ ១៣ថ្ងៃនេះ​ ៕