ប្រ​ព​ន្ធ I​c​a​r​d​i កំ​ពុ​ង​ដុ​ត​អ្ន​ក​សា​រ​ព័​ត៌​មា​ន ក្រោ​យ​ថ​ត​រូ​ប​កូ​ន​ប្រុ​ស​ពា​ក់​អា​វ A​r​s​e​n​a​l

0

ប្រពន្ធរបស់កីឡាករខ្សែប្រយុទ្ធ Mauro Icardi ដែលត្រូវបានគេស្គាល់ថាក៏ជាភ្នាក់ងារកីឡាកររបស់ Icardi ផងដែរនោះ នៅថ្ងៃនេះបានកំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលសាជាថ្មី តាមរយៈការបង្ហោះរូបកូនប្រុស ពាក់ឯកសណ្ឋានរបស់ក្លឹបកាំភ្លើងធំ Arsenal។

ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ បច្ចុប្បន្នកំពុងលេងឲ្យ PSG ក្នុងលក្ខខណ្ឌខ្ចីជើងពី Inter Milan នៅឡើយ ប៉ុន្តែកំពុងលេចលឺព័ត៌មានជាច្រើន អំពីការផ្ទេរចេញពីអ៊ីតាលី ជាពិសេសចុងក្រោយនេះគឺផែនការការដោះដូរកីឡាករ Aubameyang ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ជាដើមផង។

នាងWandaដែលជាប្រពន្ធរបស់ Icardi ហាក់ដូចជាមានបំណងចង់បន្ថែមកំដៅ លើសារព័ត៌មាន អំពីការផ្ទេរលើកនេះហើយ ក្នុងនោះនាងថែមទាំងបានយករូបកូនប្រុសដែលពាក់អាវរបស់ Arsenal ទៅបង្ហោះលើបណ្តាញសង្គម Instagram ដែលមានគណនេយ្យ follow រហូតទៅដល់ ៦,៥លាននាក់៕

ប្រែសម្រួល៖Lee