ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៧នាក់ (ស្រី៨នាក់) ត្រូវបានសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាទ បទល្មើសគ្រឿងញៀនចំនួន ២៨ករណី ទូទាំងប្រទេសនៅថ្ងៃទី១៣ ឧសភា ។ ក្នុងចំណោមជនសង្ស័យទាំង ៤៧នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣៣នាក់ និងប្រើប្រាស់ ១៤នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែឧសភា រួមមាន ៖ មេតំហ្វេតាមីន(ice) = ៨៣,៩៥ក្រាម និង១០កញ្ចប់តូច ព្រមទាំងមេតំហ្វេតាមីន(wy)=០,០៩ក្រាម ។
+លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប៖
នគរបាល: ១០អង្គភាព៖ ១ / មន្ទីរ៖ ជួញដូរ ៥ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៣,៩២ក្រាម។ ២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៦,២៣ក្រាម និងWy ០,០៩ក្រាម។ ៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៣,២៦ក្រាម។ ៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៣៥ក្រាម។ ៥ / កំពត៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៣,៩១ក្រាម។ ៦ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៨ក្រាម។ ៧ / កោះកុង៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៨ / ពោធ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។ ៩ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ ចាប់យកIce ៣កញ្ចប់តូច។
-កងរាជអាវុធហត្ថ: ៣អង្គភាព៖ ១ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៩,៣២ក្រាម។ ២ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៧កញ្ចប់តូច។ ៣ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៥១,០៨ក្រាម ៕