មោទកភាពជាតិ! នាយទាហានកម្ពុជា ៣រូប បញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបានសញ្ញាប័ត្រក្រហម ពីសហព័ន្ធរុស្ស៊ី

0

ភ្នំពេញ៖ ជាមោទកភាពជាតិ​ ចំពោះនាយទាហានកម្ពុជាចំនួន ៣រូប បានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបាននិទ្ទេសល្អណាស់ (សញ្ញាប័ត្រក្រហម) ពីសហព័ន្ធរុស្ស៊ី។

នាយទាហានកម្ពុជាចំនួន ៣រូបនោះ មានឈ្មោះដូចខាងក្រោម៖

១- អនុសេនីយ៍ទោ អ៊ុន រ័ត្ន

២- អនុសេនីយ៍ទោ អ៊ុត ដារ៉ាវុទ្ធ

៣- អនុសេនីយ៍ទោ ឱម សិលា

តាមរយៈគេហទំព័រហ្វេសប៊ុក របស់ខ្លួនកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានចូលរួមអបអរសាទរ និងកោតសរសើរប្រកបដោយ មោទនភាពក្រៃលែងចំពោះ លទ្ធផលដ៍ត្រចះត្រចង់នេះ សម្រាប់ប្រទេសជាតិ។

នេះសបញ្ជាក់ឲ្យឃើញថា នាយទាហានខ្មែរមានការ ខិតខំប្រឹងប្រែងតស៊ូ នៅលើឆាកអន្តរជាតិ ហើយសមត្ថភាពនាយទាហាន វ័យក្មេងរបស់កម្ពុជាយើងគឺ មិនចាញ់សមត្ថភាពនាយទាហាន វ័យក្មេងបរទេសឡើយ ហើយបាននាំនូវលទ្ធផល ដ៏ត្រចះត្រចង់ជូនជាតិ។

សូមបញ្ជាក់ថា ក្រៅពីនាយទាហានទាំង ៣រូបខាងលើ ដែលមានលទ្ធផលល្អណាស់ ក៏នៅមាននាយទាហានរបស់កម្ពុជា ជាច្រើនរូបទៀតដែលបានទទួល លទ្ធផលល្អប្រសើរនៅក្នុងការ សិក្សានៅសហព័ន្ធរុស្ស៊ី។ នេះគឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជា ៕