Berbatov៖ S​a​n​c​h​o ម​ក​លេ​ង​នៅ M​a​n U​n​i​t​e​d​ មិ​ន​មែ​ន​ជា​ពេ​ល​វេ​លា​ស​ម​ស្រ​ប​ឡើ​យ

0

អតីតកីឡាករខ្សែប្រយុទ្ធ Dimitar Berbatov ដែលបានចំណាយពេល៤ឆ្នាំនៅទឹកដី Old Trafford នាពេលកន្លងមកនោះបានអះអាងថាកីឡាករ Martial, Rashford និង James ពិតជានឹងធ្វើឲ្យវត្តមានរបស់ Jadon Sancho ដើម្បីបង្ហាញខ្លួនឲ្យឈុតធំមានភាពលំបាកជាមិនខាន។

លោក Berbatov បាននិយាយទៀតថា Jadon Sancho មិនគួរទាន់សម្រេចចិត្តមកចូលរួមជាមួយ នឹងក្លឹបនេះនៅឡើយទេ ព្រោះថារូបគាត់នឹងពិបាកក្នុងការបង្ហាញខ្លួនឲ្យឈុត ១១នាក់ដំបូងជាមិនខាន។ Ed Woodwardអនុប្រធានប្រតិបត្តិក្លឹបតែងតែបានបញ្ជាក់ហើយថា Sancho គឺជាកីឡាករគោលដៅទី១ ដែលត្រូវតែទិញឲ្យបាននៅរដូវក្តៅនេះ។

Berbatov បានរៀបរាប់ពី Sancho ថាជាកីឡាករល្អមិនគួរឲ្យជឿរកបាន ១៤គ្រាប់ និងជួយមិត្តរួមក្លឹប ១៥គ្រាប់ផងដែរនៅរដូវកាលនេះ។ Sancho មិនមែនជាកីឡាករកំណាញ់គ្រាប់បាល់នោះទេ ហើយយើងអាចមើលឃើញថាការជួយមិត្តរួមក្លឹបដល់ទៅ ១៥គ្រាប់ Sancho គឺជាកីឡាករដែលមានឱកាសច្រើន ជាងកីឡាករណាទាំងអស់ ក្នុងតំបន់ប្រយុទ្ធប៉ុន្តែជាក់ស្តែងនឹងលំបាកមកជំនួសកីឡាករ៣រូរបស់ Man United បច្ចុប្បន្ន៕

ប្រែសម្រួល៖Lee